ធាតុថ្មីត្រូវបានបញ្ចូលទៅក្នុងរទេះទិញទំនិញរបស់អ្នក។ ឥឡូវនេះអ្នកមាន 0 ទំនិញនៅក្នុងកន្ត្រកទំនិញរបស់អ្នក

ភ្លេចពាក្យសម្ងាត់?

មិនទាន់មានគណនីម៉ែនទេ?? ចុះឈ្មោះ


| ចុះឈ្មោះ

ខ្សែទូរសព្ទជំនួយ:

095333998

អំពីយើង

ប្រេងរំអិលម៉ាកព្យួរហ្គោលរបស់យើងដែលត្រូវបានផលិតឡើងសម្រាប់ម៉ាស៊ីនដែលត្រូវធ្វើការធ្ងន់ៗជួយឱ្យម្ចាស់គ្រឿងចក្រដូចជាម៉ាសុីនខួង អេស្កាវ៉ាទ័រ(គ្រឿងចក្រសំណង់)គ្រឿងចក្រកសិកម្ម និងយានយន្តផ្សេងទៀតដែលត្រូវធ្វើការខ្លាំងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនិងពន្យារអាយុកាលប្រើប្រាស់របស់ម៉ាស៊ីន ទោះបីជាយានយន្តធ្វើដំណើរលើផ្លូវដែលមានស្ថានភាពលំបាកបំផុក៏ដោយ។ ប្រេងរំអិលព្យូរហ្គោលត្រូវបានផលិតឡើងជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រភេទម៉ាស៊ីននិងលក្ខខណ្ឌការងារផ្សេងៗគ្នា។
មិនថាអ្នកប្រើប្រាស់ប្រេងម៉ាសុីនព្យួរហ្គោលប្រភេទណាក៏ដោយ អ្នកអាចជឿជាក់បានថាវាមានការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃសារធាតុបន្ថែមសំខាន់ៗ ដើម្បីឆ្លើយតបបានកាន់តែប្រសើរឡើងនូវតម្រូវការដ៏ខ្ពស់របស់ម៉ាស៊ីន។ យើងជ្រើសរើសយកសារធាតុបន្ថែមដែលជាសមាសធាតុសំខាន់នៅក្នុងប្រេងម៉ាស៊ីនព្យួរហ្គោលរួមមានដូចខាងក្រោម :
- សារធាតុសម្អាត(Detergents)
- សារធាតុជួយបំបែកភាគល្អិត(Dispersants)
- សារធាតុការពារការសឹក(Anti-Wear agents)
- សារធាតុបន្ថែមសម្រាប់ទ្រទ្រង់សម្ពាធខ្ពស់(Extreme Pressure Additives)
- សារធាតុការពារការកើតពពុះ(Anti-Foaming Agents)
- សារធាតុទប់ស្កាត់ប្រតិកម្មអុកស៊ីតកម្ម(Oxidation Inhibitors)
- សារធាតុការពារការកើតច្រែះ និងការច្រេះស៊ី(Rust and Corrosion Inhibitors)
- សារធាតុបង្កើនសន្ទស្សន៍ភាពខាប់(Viscosity Index Improvers)
- សារធាតុបន្ថយចំណុចហូរ(Pour-Point Depressants)
- សារធាតុលៃតម្រូវកម្រិតកកិត(Friction Modifiers)
- ជួយធ្វើឱ្យម៉ាស៊ីនត្រជាក់(Make engine cool)